Monday, November 4, 2013

ការសំភោធន៏ដាក់អោយប្រើប្រាស់ផ្ទះស្នាក់យុវជនលោកឪពុករួនិងអាងទឹក។

កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលាឆ្នាំ២០១៣កន្លងទៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានប្រារព្ធពិធីសំភោធន៏ឆ្លងសាតែនទឹក មួយកន្លែងនៅក្នុងសាលាដុនបូស្កូ ដែលមាន
ទីតាំងនៅនឹងជិតផ្ទះបន្ទាយស្រី   ។​ ដោយមានការខ្វះខាតរបស់សាលា ខាងផ្នែកអនាមយ័
ទឹកបរិសុទ្ធ។គួរគាត់សម្គាល់ផងដែរថាកម្មវិធីនេះធ្វើនៅវេលាម៉ោង២​០០នាទីរសៀល
ក្នុងនោះក៏មានការចូលរួមពីលោកអភិបាល ជ្មីតអីស៊្លែ  អូលីវីយេភូមិភាគភ្នំពេញ ធ្វើជាអធិបតីក្នុងពិធីនេះ​។គាត់បាននិយាយ សូមអោយយើងទាំងអស់គ្នាខិតខំរៀនសូត្រ  សំឡឹងមើលអោយបានឆ្ងាយ ព្រោះដែលគាត់បានជួយឧបថម្ភត្ថសាលានេះព្រោះគាត់បាន អង្គុយមើលទឹកសមុទ្រ បាន
ធ្វើអោយគាត់សម្រាចបំណងរបស់គាត់ និងជ្រើសរើសទីតាំងទីនេះធ្វើជាសាលា  ។
លោកពុក  លី សំណាង អធិការសាលា ក៏បាននិយាយថាដោយសានេះទើបនឹងសាងសង់
វាបានធ្វើអោយមានការខ្វះខាតទឹកទើបសាលាសាងសង់សាតែនទឹកនេះឡើងដើម្បីផ្គត់ផ្គង
ទឹកក្នុងសាលា​​។
ព្រមទាំងអ្នកស្មាក់ចិត្ត លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូកែប  
 ហើយមានការប្រោសព្រំពីលោក ជ្មីតអីស៊្លែ អូលីវីយេ​​ និងកាត់ខ្សែរបូរ ជាអធិបតី   
ជាកិច្ចបញ្ចប់ពិធី នៅក្បែរផ្ទះបន្ទាយស្រី។



Tuesday, August 13, 2013

ការប្រលងជ្រើសរើសសិស្សថ្មីនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

កាលពីថ្ងៃទី១២ខែសីហានៅសាលាបច្ចេកទេសដុនបូស្កូខែត្តកែបមានការប្រឡងជ្រើសរើសិស្សថ្មីអោយ
ចូលរៀនដែលប្រព្រឹត្តទៅមានរយះពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែសីហា។
ហើយការប្រលងគឺប្រឡងសរសេរវិញ្ញាសារនិងការសំភាសន៏។នៅថ្ងៃទី១២មានសិស្សប្រមាណ
ជា១០០នាក់មកដាក់ពាក្យប្រឡង។ហើយសិស្សមកពីគ្រប់ខែត្តក្រុងនៃប្រទេសកម្ពុជា។
ចំនែកនៅថ្ងៃទី១៣មានសិស្សប្រមាណជា១០០នាក់ទៀតមកដាក់ពាក្យប្រឡង។
ហើយសាលាសង្ឃឹមថានៅថ្ងៃបន្ទាបនឹងមានសិស្សច្រើនមកដាក់ពាក្យទៀត។

Thursday, August 8, 2013

សិក្ខាសិលានៅសាលាដុនបូស្កូខែត្តកែបស្ដីពីការបង្កើតវេបផ្សាយ

កាលពីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៣នៅសាលាដុនបូស្កូខែត្តកែបមានសិក្ខាសិលាមួយស្ដីពីការបង្កើតវេបផ្សាយ។
កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៧:៣០ដល់ម៉ោង១១:៣០។
ដែលមានការអញ្ជើញចូលរួមពីលោកឪពុកលីសំណាងដែលជាអធិកាសាលាដុនបូស្កូខែត្តកែបនិងជាវាគ្មិន
កិត្តិយសផងដែរ។
នៅក្នុងពិធីនោះផងដែរក៏មានការចូលរួមពីសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាននៃសាលា
បច្ចេទេសដុនបូស្កូខែត្តកែបនិងសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាននៃសាលាបច្ចេទេសដុនបូស្កូ
ខែត្តព្រះសីហានុផងដែរ។ ហើយសិស្សានុសិស្សនៃសាលាទាំងពីរបានចូលរួមជាមួយគ្នាដូចជាបងប្អូននិងគ្នានៃសាលាដុនបូស្កូទាំងមូល។
ឆ្លៀតក្នុងពេលនោះផងដែរលោកឪពុកលីសំណាងបានបង្ហាយពីរបៀបបង្កើតវេបផ្សាយដល់សិស្សានុសិស្សនៃសាលា
ទាំងពីរផងដែរ។ហើយសិស្សានុសិស្សនៃសាលាទាំងពីរក៏បានសួលោកពុកទាក់ទងនិងកាបង្កើតវេបផ្សាយដែលមានលក្ខណះឮ
ល្អសមរម្យនិងមានភាពទាក់ទាញ។បន្ទាប់ពីបញ្ចប់សិក្ខាសិលាលោកបានដាក់កិច្ចកាផ្ទះដល់ សិស្សានុសិស្សនៃសាលាទាំងពីរក្នុងគោលបំណងជួយអោយពួកគេបានអនុវត្តការងារកនុងការបង្កើតវេបផ្សាយ។ហើយនៅពេលថ្ងៃ
សិស្សានុសិស្សនៃសាលាទាំងពីរបានលេងកីឡាបាល់ទាត់ដើម្បីរឹតចំណងមិត្តភាពនៃសាលាទាំងពីរផងដែរ។

សារព័តមាននៃសាលាបច្ចេកទេសដុន

Tuesday, July 30, 2013

សិក្ខាសិលានៅសាលាដុនបូស្កូខែត្តកែប




នៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៣នៅសាលាបច្ចេកទេ

សដុនបូស្កូខែត្តកែបមានសិក្ខាសិលាមួយដែលវាក្មិនកិត្តិយសគឺលោកគ្រូAurele lambert ជាអ្នកស្មាក់ចិត្តមកជួយនៅសាលាដុនបូស្កូខែត្តកែប។នៅសិក្ខាសិលានោះផងដែរក៏មានការចូលរួមពីលោកគ្រូអ្នកគ្រូនៅសាលាដុបូស្កូខែត្តកែបផងដែរ។

ការទទួលជំនួយកុំព្យូទ័រនិងសំភារះផ្សេងៗមួយកុងន័រពីសហរដ្ឋអាមេរិច

នៅរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៣នៅសាលាដុនបូស្កូខែត្តកែបបានទទួលជំនួយកុំព្យូទ័រចំនួ នប្រាំបីរយគ្រឿងនិងសំភារះមួយចំនួនទៀតសរុបមួយកុងន័រ។នេះជាការជួយរបស់សហរដ្ឋអាមេរិចមកកាន់សាលាដុនបូស្កូខែត្តកែប។លោកឪពុកលីសំណាងជាអធិការសាលាដុនបូស្កូខែត្តកែបបានមានប្រសាសន៏ទាំងទឹកមុខញញឹមថា៖
នេះជាការជួយដល់សាលាដុនបូស្កូខែត្តកែបក៏ដូចជាយុវជនក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។យុវសិស្សម្នាក់ឈ្មោះមុំ​ តេងបាននិយាយទាំងសប្បាយចិត្តថា៖ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលបានឃើញកុំព្យូទ័របានមកដល់សាលាដុនបូស្កូខែត្តកែប។ខ្ញុំសន្យាថានឹងខិតខរៀនសូត្រនិងស្រាវជ្រាវពីកុំព្យូទ័រនេះអោយអស់ពីសត្ថភាព។លោកគ្រូទាវ ហេងឡាយជានាយកសាលាដុនបូស្កូខែត្តកែបបានដឹកនាំសិស្សនិងលោកគ្រូអ្នកគ្រូដើម្បីជញ្ជូនកុំព្យូទ័រនិងសំភារះយកមក

ទុកយ៉ាងយកចិត្តទុកដាក់និងមានទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នា។

Saturday, May 4, 2013

ការធ្វើស្ទូឌីយូថ្មីនៅសាលាដុនបូស្កូកែប

នៅសាលាដុនបូស្កូខែត្តកែបមានការធ្វើStudioសំរាប់សិស្សានុសិស្សដុនបូស្កូកែបធ្វើការសិក្សាស្រាវជ្រាវលើមុខវិជ្ជាAudioដូចជាកាត់តVideoបញ្ជូលសំលេង ថតvideo karaokeជាដើម។ការធ្វើនេះផងដែរមានការឧបត្ថមពីប្រទេសអាឡឺម៉ងតាមរយះលោកឪពុកសំណាងអធិកាសាលាដុនបូស្កូកែប។នេះជាការជួយមួយផ្នែកធំរបស់ប្រទេសអាឡឺម៉ងមកកាន់សាលាដុនេបូស្កូកែបក៏ដូចជាជួយដល់យុវជនក្រីក្រផងដែរបានសិក្សារៀនសូត្រលើមុខវិជ្ជាAudio។

Wednesday, May 1, 2013

ការបើកវគ្គបណ្កុះបណ្ដាលអំពីភូមិឃុំមានសុវត្ថិភាពនៅសាលាដុនបូស្កូកែប




ក្រុងកែបកាលពីព្រឹកថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣នៅសាលាដុនបូស្កូកែបមានការប្រារព្ធពិធីផ្សពផ្សាយស្ដីពីគោលនយោបាយភូមិឃុំមានសុវត្តិភាពក្រោមអធិបតីភាពលោក ងិន វណ្ណដា អភិបាលក្រុងកែប។ក្នុងពិធីនោះផងដែរក៏មានការចូលរូមពីលោកអធិកាខែត្តកែប អជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកពុក លី សំណាង អធិការសាលាដុនបូស្កូកែប លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃសាលាដុនបូស្កូកែប។លោកអធិកាខែត្តកែបបានឡើងបកស្រាយគោលនយោបាយភូមិឃុំមានសុវត្តិភាពមាន៩ចំនុចគឺ:
គ្មានអំពើលូច ឆក់​ប្លន់
គ្មានអំពើជួញដូរស្រ្ដីនិងកុមារ
គ្មានការដាំដុះនិងប្រើវប្រាស់គ្រឿងញៀន
គ្មានក្មេងទំនើង
គ្មានល្បែងស៊ីសង
គ្មានគ្រោះថ្នាក់ចរាចរណ៏
គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ
មានវិធានការទប់ស្កាត់គ្រោះធម្មជាតិ
គ្មានអំពើហិស្សា
បន្ទាប់ពីលោកអធិកាបានធ្វើកាបកស្រាយរួចមកលោកអភិបាលក្រុងកែបបានឡើងថ្លែងសុទ្ទកថាអប់រំដល់សិស្សានុសិស្ស។
ជាចុងក្រោយនៃកម្មវិធីលោកឪពុកសំណាងបានឡើងថ្លែងអំណរគុណដល់គណ:អធិបតីដែលបានចំណាយពេលវេលាដ៏មានតំលៃចូលរួមចែករំលែកបទពិសោធន៏ល្អៗដល់សិស្សដុនបូស្កូកែប។