Saturday, May 4, 2013

ការធ្វើស្ទូឌីយូថ្មីនៅសាលាដុនបូស្កូកែប

នៅសាលាដុនបូស្កូខែត្តកែបមានការធ្វើStudioសំរាប់សិស្សានុសិស្សដុនបូស្កូកែបធ្វើការសិក្សាស្រាវជ្រាវលើមុខវិជ្ជាAudioដូចជាកាត់តVideoបញ្ជូលសំលេង ថតvideo karaokeជាដើម។ការធ្វើនេះផងដែរមានការឧបត្ថមពីប្រទេសអាឡឺម៉ងតាមរយះលោកឪពុកសំណាងអធិកាសាលាដុនបូស្កូកែប។នេះជាការជួយមួយផ្នែកធំរបស់ប្រទេសអាឡឺម៉ងមកកាន់សាលាដុនេបូស្កូកែបក៏ដូចជាជួយដល់យុវជនក្រីក្រផងដែរបានសិក្សារៀនសូត្រលើមុខវិជ្ជាAudio។

Wednesday, May 1, 2013

ការបើកវគ្គបណ្កុះបណ្ដាលអំពីភូមិឃុំមានសុវត្ថិភាពនៅសាលាដុនបូស្កូកែប




ក្រុងកែបកាលពីព្រឹកថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣នៅសាលាដុនបូស្កូកែបមានការប្រារព្ធពិធីផ្សពផ្សាយស្ដីពីគោលនយោបាយភូមិឃុំមានសុវត្តិភាពក្រោមអធិបតីភាពលោក ងិន វណ្ណដា អភិបាលក្រុងកែប។ក្នុងពិធីនោះផងដែរក៏មានការចូលរូមពីលោកអធិកាខែត្តកែប អជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកពុក លី សំណាង អធិការសាលាដុនបូស្កូកែប លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃសាលាដុនបូស្កូកែប។លោកអធិកាខែត្តកែបបានឡើងបកស្រាយគោលនយោបាយភូមិឃុំមានសុវត្តិភាពមាន៩ចំនុចគឺ:
គ្មានអំពើលូច ឆក់​ប្លន់
គ្មានអំពើជួញដូរស្រ្ដីនិងកុមារ
គ្មានការដាំដុះនិងប្រើវប្រាស់គ្រឿងញៀន
គ្មានក្មេងទំនើង
គ្មានល្បែងស៊ីសង
គ្មានគ្រោះថ្នាក់ចរាចរណ៏
គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ
មានវិធានការទប់ស្កាត់គ្រោះធម្មជាតិ
គ្មានអំពើហិស្សា
បន្ទាប់ពីលោកអធិកាបានធ្វើកាបកស្រាយរួចមកលោកអភិបាលក្រុងកែបបានឡើងថ្លែងសុទ្ទកថាអប់រំដល់សិស្សានុសិស្ស។
ជាចុងក្រោយនៃកម្មវិធីលោកឪពុកសំណាងបានឡើងថ្លែងអំណរគុណដល់គណ:អធិបតីដែលបានចំណាយពេលវេលាដ៏មានតំលៃចូលរួមចែករំលែកបទពិសោធន៏ល្អៗដល់សិស្សដុនបូស្កូកែប។