នៅរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៣នៅសាលាដុនបូស្កូខែត្តកែបបានទទួលជំនួយកុំព្យូទ័រចំនួ នប្រាំបីរយគ្រឿងនិងសំភារះមួយចំនួនទៀតសរុបមួយកុងន័រ។នេះជាការជួយរបស់សហរដ្ឋអាមេរិចមកកាន់សាលាដុនបូស្កូខែត្តកែប។លោកឪពុកលីសំណាងជាអធិការសាលាដុនបូស្កូខែត្តកែបបានមានប្រសាសន៏ទាំងទឹកមុខញញឹមថា៖
នេះជាការជួយដល់សាលាដុនបូស្កូខែត្តកែបក៏ដូចជាយុវជនក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។យុវសិស្សម្នាក់ឈ្មោះមុំ តេងបាននិយាយទាំងសប្បាយចិត្តថា៖ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលបានឃើញកុំព្យូទ័របានមកដល់សាលាដុនបូស្កូខែត្តកែប។ខ្ញុំសន្យាថានឹងខិតខរៀនសូត្រនិងស្រាវជ្រាវពីកុំព្យូទ័រនេះអោយអស់ពីសត្ថភាព។លោកគ្រូទាវ ហេងឡាយជានាយកសាលាដុនបូស្កូខែត្តកែបបានដឹកនាំសិស្សនិងលោកគ្រូអ្នកគ្រូដើម្បីជញ្ជូនកុំព្យូទ័រនិងសំភារះយកមក
ទុកយ៉ាងយកចិត្តទុកដាក់និងមានទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នា។
0 comments:
Post a Comment