Thursday, February 27, 2014

ការប្រារព្ធពិធីបុណ្យណូអែលនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប

កាលពីរាត្រីថ្ងៃទី ២៥ ខែឆ្នូ ឆ្នាំ២០១៣ កន្លងមកនេះនៅសាលា បច្ចេកទេសដុន បូស្កូ ខេត្តកែប មានការប្រគំតន្រ្តីគ្រីស្មាក់ដែលចាប់ផ្ដើមពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១២ យប់

ដែលក្នុងនោះមានរៀបចំនូវកម្មវិធីជាច្រើនដូចជា របាំ រឿងកំប្លែង ចម្រៀងពិរោះៗ រឿងអប់រំ ហ្គេមសប្បាយៗ ជាពិសេសក៏មានកម្មវិធីចាប់ឆ្នោតយករង្វាន់ជាច្រើនទៀត។

ម្ចាស់ជំនួយដ៏ធំមកទស្សនះសាលាដុនបូស្កូកែប

ក្នុងថ្ងៃនេះផងដែរសាលាបច្ចេកទេសដុនបូស្កូខេត្តកែបមានសេចក្តីរីករាយជាខ្លាំងដោយបានមាន

ម្ចាស់ជំនួញដ៏ធំរបស់សាលាយើងបានមកទស្សនា ។

សាលាក៏បានទទួលគោរពស្វាគមន៍ចំពោះគាត់

និងភរិយារបស់គាត់ដោយសេចក្តីត្រេកអរសប្បាយ

ក្នុងភាពជាអ្នកស្មាក់ចិត្ត ជួយឧបត្ថម្ភដល់សាលា


ក៏ដូចជួយប្រទេសកម្ពុជាយើងផងដែរ  ។

លោក ហេកទឺ និងភរិយារបស់គាត់ បានមកពីប្រទេសហូឡង់ ពួកគាត់ទាំងពីរ មានភាពរីករាយ

យ៉ាងខ្លាំង ក្នុងការទស្សនានៅទីនេះ   ជាមួយនឹងការសំភោជន៍ការិយាល័យផ្នែកសណ្ឋាគាររបស់

សាលាផងដែរ  ។  រូបគាត់បានមកកាលពីថ្ងៃអង្គារទី១០ខែកុម្ភះឆ្នាំ២០១៤ វេលាម៉ោង៥៖១៥នាទី

ពេលល្ងោច   ដោយលោកពុក លី  សំណាង  លោកគ្រូ អ្នកគ្រូ  ព្រមទាំងសិស្សនិសិត្សបានទទួល

ស្វាគមន៍រូបគាត់   ហើយ  លោកពុក  លី សំណាង  ដែលជាអធិការសាលាប្រចាំដុនបូស្កូខេត្ត

បាននិយាយថា   ពួកគាត់ជាម្ចាស់ជំនួយដ៏ធំសម្រាប់សាលារបស់ទាំងគ្នា  ពួកគាត់តែងតែជួយ

ដល់សាលាយើងនៅពេលមានបញ្ហា  និងសូមអរគុណគាត់ជាខ្លាំងក្នុងការជួយឧបត្ថម្ភដល់សាលា

បច្ចេកទេសដុនបូស្កូ  ។

សកលវិទ្យាល័យCUS មានកម្មវិធីពិសេស

សកលវិទ្យាល័យCUSសាខាខេត្តកំពត 

 មានកម្មវិធីពិសេសសម្រាប់ការយល់ដឹងពីព៌ត័មានក្នុងការ

យល់ដឹង ពីអត្ថបទជាច្រើនក្នុងការបន្ថែមវគ្គសិស្សា និង ភាព

ស៊ីជម្រៅរបស់សាលាក្នុងការ ប្រលងប្រជែងជាមួយនឹងសកល

វិទ្យាល័យផ្សេងៗ  ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវះ  ។   

ដោយបានផ្តល់អោយយើងចូលរួមដោយសេរី  ជាមួយនិងការជ្រើសរើសយកប្រធានបទដែលបាន

ដាក់អោយជ្រើសរើស  និងកំណត់ពេលវេលាដើម្បីយល់ដឹងជាមួយនិងវាខ្មិន   ។  

កម្មវិធីនេះមានរយះពេល០២ថ្ងៃចាប់ពីថ្ងៃសៅរ៍ និងអាទិត្យ ឆ្នាំ២០១៤  វេលាម៉ោង៨៖៣០នាទីព្រឹក

ទៅ  និងមានការលេង ហ្គេមផងដែរនៅ ម៉ោង១១៖៣០នាទីរសៀល  ។  សូមជំរាបផងដែរថា សកល

វិទ្យាល័យCUS សាខាខេត្តកំពត មានបំណងជួយដល់សិស្សនិសិត្សឪ្យយល់ដឹងពីទំនាក់ទំនង

សង្គម និងបញ្ហាកាបន្ថែម ភាពជាអ្នកសិក្សា និងការងារក្នុងសង្គម  ។

កីឡាក្នុងទឹក

កម្មវិធីថ្មីរបស់ជនជាតិបារាំងដែលបានទាក់ទាញនៅកីឡារប្លែកៗនៅក្នុងបរិវេនលាបច្ចេកទេស

ដុនបូស្កូកែប  គួរបញ្ជាក់ផងដែរថាប្រភេទកីឡារដែលគាត់បានបង្កើតភាគច្រើនដែលទាក់ទង

ជាមួយនឹងកីឡារបរទេសដែលមកចូលរួម  ប៉ុន្តែខ្មែរយើងក៏អាចចូលមកលេងដែរបានផងដែរ

លោកតា មាក ដែលជាជនជាតិបារាំង បានបញ្ជាក់ផងដែរដែលទាកទងនិងប្រភេទកីឡារនេះ

ក្នុងគោលបំណងដែលបានបង្កើតកីឡារនេះ  ដើម្បីជាការលំហែរអារម្មណ៍នៅលើទឹក មើល

ទេសភាព និងមានការទំនាក់ទំនងរវាងគ្នានឹងគ្នា ។  កីឡារនេះបានចាប់ផ្តើមលេងនៅពេល

ល្ងោចនាពេលព្រះអាទិត្យរៀបនឹងអស់សង្តគត់នៅពេលល្ងោចផងដែរ  ។

ប្រភេទកីឡារដែលភាគច្រើនដែលគាត់បង្កើតសម្រាប់លេង វាមានការចូលរួមជាមួយនឹងសិស្ស

របស់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជាមួយនឹងការទំនាក់ទំនងជាមួយលោកពុក  លី 

សំណាង  អធិការសាលា  ។  ហើយចំពោះលោកពុក  លី  សំណាង  ក៏មានការីករាយ ជាខ្លាំង

ដែលលោក តា មាក  បានបង្កើតកីឡារនេះ ដែលមានទីតាំងនៅសាលាបច្ចេកទេសដុនបូស្កូ  ។

ជាចុងក្រោយក៏សូមអោយយើងចូលរួមលេងកីឡានេះទាំងអស់គ្នាផង  ។

Tuesday, February 18, 2014

ការកសាងក្លោងទ្វារថ្មីនៃសាលាបច្ចេកទេសដុនបូស្កូខែត្ត

 ថ្មីៗនេះនៅសាលាបច្ចេកទេសដុនបូស្កូខែត្តកែបមានការកសាងក្លោងទ្វារថ្មីមួយ។ការកសាងនេះដែរក្រោមការជួយឧបត្ថម្ភពីអ្នកជំនួយនៅប្រទេសហូឡង់។នេះបើតាមប្រសាសន៏លោកទាវ ហេងឡាយដែលជានាយកសាលាបច្ចេកទេសដុនបូស្កូខែត្តកែបបានអោយដឹងថា មូលហេតុដែលនាំអោយគណ:គ្រប់គ្រងសាលាបាសំរេចកសាងក្លោងទ្វារនេះជាថ្មីដោយសារតែការសាងសង់ផ្លូវនៅខាងមុខសាលាមានដីខ្ពស់ជាងដីសាលាម្យ៉ាងមកពីក្លោងទ្វារនេះចាស់ដោយសាកសាងជាយូរឆ្នាំមកហើយលោកឪពុកលី សំណាងដែលជាអធិកាសាលាបច្ចេកទេសដុនបូស្កូខែត្តកែបក៏បានអោយដឹងដែរថាក្លោងទ្វានេះត្រូវលោកដាក់សំណើរសុំទៅម្ចាស់ជំនួយនៅប្រទេសហូឡង់តាំងពីខែតុលាឆ្នាំ២០១៣មកម្លេះទើបតែពេលនេះម្ចាស់ជំនួយយល់ព្រមឧបត្ថម្ភមកសាលា។លោកឪពុកមានការសប្បាយរីករាយខ្លាំងណាស់នៅពេលមានការជួយពីប្រទេសហូឡង់នេះព្រោះបានជួយយុវជនយុវនារីនៅក្នុងខែត្តកែបក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ។

Monday, February 17, 2014

ទសន្សន:វិទូផ្លាតូ

ផ្លាតូកើតក្នុងឆ្នាំ ៤២៧មុន គ.សគឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕
លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​
អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និងស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕