Thursday, August 8, 2013

សិក្ខាសិលានៅសាលាដុនបូស្កូខែត្តកែបស្ដីពីការបង្កើតវេបផ្សាយ

កាលពីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៣នៅសាលាដុនបូស្កូខែត្តកែបមានសិក្ខាសិលាមួយស្ដីពីការបង្កើតវេបផ្សាយ។
កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៧:៣០ដល់ម៉ោង១១:៣០។
ដែលមានការអញ្ជើញចូលរួមពីលោកឪពុកលីសំណាងដែលជាអធិកាសាលាដុនបូស្កូខែត្តកែបនិងជាវាគ្មិន
កិត្តិយសផងដែរ។
នៅក្នុងពិធីនោះផងដែរក៏មានការចូលរួមពីសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាននៃសាលា
បច្ចេទេសដុនបូស្កូខែត្តកែបនិងសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាននៃសាលាបច្ចេទេសដុនបូស្កូ
ខែត្តព្រះសីហានុផងដែរ។ ហើយសិស្សានុសិស្សនៃសាលាទាំងពីរបានចូលរួមជាមួយគ្នាដូចជាបងប្អូននិងគ្នានៃសាលាដុនបូស្កូទាំងមូល។
ឆ្លៀតក្នុងពេលនោះផងដែរលោកឪពុកលីសំណាងបានបង្ហាយពីរបៀបបង្កើតវេបផ្សាយដល់សិស្សានុសិស្សនៃសាលា
ទាំងពីរផងដែរ។ហើយសិស្សានុសិស្សនៃសាលាទាំងពីរក៏បានសួលោកពុកទាក់ទងនិងកាបង្កើតវេបផ្សាយដែលមានលក្ខណះឮ
ល្អសមរម្យនិងមានភាពទាក់ទាញ។បន្ទាប់ពីបញ្ចប់សិក្ខាសិលាលោកបានដាក់កិច្ចកាផ្ទះដល់ សិស្សានុសិស្សនៃសាលាទាំងពីរក្នុងគោលបំណងជួយអោយពួកគេបានអនុវត្តការងារកនុងការបង្កើតវេបផ្សាយ។ហើយនៅពេលថ្ងៃ
សិស្សានុសិស្សនៃសាលាទាំងពីរបានលេងកីឡាបាល់ទាត់ដើម្បីរឹតចំណងមិត្តភាពនៃសាលាទាំងពីរផងដែរ។


សារព័តមាននៃសាលាបច្ចេកទេសដុន

0 comments:

Post a Comment