ដំណើរការផ្សាយខាងក្រៅស្ថានីយរបស់វិទ្យុFM ជាតិ99.70 MHzខេត្តកំពតបានធ្វើកម្មវិធីសន្ទនាមតិអភិវឌ្ឍន៍ មូលដ្ឋាន ដែលក្រោមប្រធានបទ “ស្តីពីការអនុវត្តច្បាប់របស់អាជ្ញាធរ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ”។កម្មវិធីនេះធ្វើឡើង
នៅថ្ងៃ១៣ ខែមិនា ឆ្នាំ២០១៣នៅវេលា 8:00នាទីព្រឹករហូត
ដល់ម៉ោង10:00 កម្មវិធីនេះផងដែរប្រព្រឹត្តទៅនៅក្នុងវត្តកំពូលមាស ស្ថិតនៅភូមិភ្នំតូច
ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ក្នុងការចូលរួមក្នុងកម្មវិធីមានដូចជា
ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ក្នុងការចូលរួមក្នុងកម្មវិធីមានដូចជា
លោកភាង ភានិតតំណាងអភិបាលស្រុកទឹកឈូ
លោករត្ន ញាតាប្រធានគំរោងCCAPនិងក្រុមការងារ
លោកសេត វណ្ណះអ្នកសម្របសម្រួលរបស់អង្គការលីកាដូរ
លោកឳក សំណាងប្រធានមន្ទីរព័ត៍មានខេត្តកំពត
ប្រជាពលរដ្ឋ១០០នាក់
និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប១៨នាក់
សិស្សអនុវិទ្យាល័យមានរិទ្ធ៣០នាក់
ក៏មានការចោទសួរជាសំនួរទៅកាន់លោក
វាយក្មិននៅក្នុងកម្មវិធី អំពីបញ្ហាដែលទាក់ទង
ទៅនឹងបញ្ហាអំពើហិង្សានៅក្នុងគ្រួសារ ដែលកើតឡើងនៅក្នុងភូមិនេះ ដើម្បីដោះស្រាយក៏ដូចជា
ចាត់វិធានការការពារអំពើហិង្សានៅក្នុងគ្រួសារផងដែរ។
នេះបើតាមអ្នកស្រីមាស គីមអីជាប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីបានអោយដឹងថាគាត់មានអារម្មណ៍សប្បាយរីករាយព្រោះបានខាងវិទ្យុចុះមកធ្វើកម្មវិធីនេះឡើងគឺបានទទួលបានចំណេះដឹងថ្មីៗ។លោកគួ គឺមហួរដែលសមាជិកភូមិភ្នំតូចបានអោយដឹងដែរថាគាត់មានអារម្មណ៍មានសប្បាយក្នុងចិត្តព្រោះមានខាងវិទ្យុចុះមកចែករំលែកពត័មាននិងផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
0 comments:
Post a Comment