Tuesday, July 30, 2013

សិក្ខាសិលានៅសាលាដុនបូស្កូខែត្តកែប




នៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៣នៅសាលាបច្ចេកទេ

សដុនបូស្កូខែត្តកែបមានសិក្ខាសិលាមួយដែលវាក្មិនកិត្តិយសគឺលោកគ្រូAurele lambert ជាអ្នកស្មាក់ចិត្តមកជួយនៅសាលាដុនបូស្កូខែត្តកែប។នៅសិក្ខាសិលានោះផងដែរក៏មានការចូលរួមពីលោកគ្រូអ្នកគ្រូនៅសាលាដុបូស្កូខែត្តកែបផងដែរ។

ការទទួលជំនួយកុំព្យូទ័រនិងសំភារះផ្សេងៗមួយកុងន័រពីសហរដ្ឋអាមេរិច

នៅរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៣នៅសាលាដុនបូស្កូខែត្តកែបបានទទួលជំនួយកុំព្យូទ័រចំនួ នប្រាំបីរយគ្រឿងនិងសំភារះមួយចំនួនទៀតសរុបមួយកុងន័រ។នេះជាការជួយរបស់សហរដ្ឋអាមេរិចមកកាន់សាលាដុនបូស្កូខែត្តកែប។លោកឪពុកលីសំណាងជាអធិការសាលាដុនបូស្កូខែត្តកែបបានមានប្រសាសន៏ទាំងទឹកមុខញញឹមថា៖
នេះជាការជួយដល់សាលាដុនបូស្កូខែត្តកែបក៏ដូចជាយុវជនក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។យុវសិស្សម្នាក់ឈ្មោះមុំ​ តេងបាននិយាយទាំងសប្បាយចិត្តថា៖ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលបានឃើញកុំព្យូទ័របានមកដល់សាលាដុនបូស្កូខែត្តកែប។ខ្ញុំសន្យាថានឹងខិតខរៀនសូត្រនិងស្រាវជ្រាវពីកុំព្យូទ័រនេះអោយអស់ពីសត្ថភាព។លោកគ្រូទាវ ហេងឡាយជានាយកសាលាដុនបូស្កូខែត្តកែបបានដឹកនាំសិស្សនិងលោកគ្រូអ្នកគ្រូដើម្បីជញ្ជូនកុំព្យូទ័រនិងសំភារះយកមក

ទុកយ៉ាងយកចិត្តទុកដាក់និងមានទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នា។