Monday, March 24, 2014

សុភមង្គលគ្រួសារ

ការបង្កើតគ្រួរសារគឺជារឿងដែលមិន
ស្រួលទេពីព្រោះថាគួរស្វារមីទំាងពីរ
ត្រូវមានទំនួលខុត្រូវខ្ពស់។
តើដើម្បីក្លាយទៅគ្រួសារមួយ
ដែលមានសុខភង្គលតើអ្នកមាតា
និងមិតាត្រូវមានទំនួលខុសត្រូវ
យ៉ាងដូចម្តេចខ្លះ?
ចំពោះការអប់រំកូនៗគឺជាតួនាទីរបស់មា្តយនិងឪពុកដែលត្រូវធ្វើជាចាំបាច់និងមិនអាចខ្វះ
បានដូច្នេះប្រសិនបើយើងជាមាតានិងបិតាល្អយើងត្រូវអនុវត្តដូចខាងក្រោម
1.ប្រើប្រាស់ការអប់រំកូនៗដោយសម្តីទន់ភ្លន់
2.មិនត្រូវឈ្មោះគ្នានៅមុខៗនៅព្រះថាកូនៗនិងអាចយកគំរួតាមព្រមទាំងអនុវត្តន៏វានៅពេលដែលពួក
    គាត់មានគួរស្រករ
3.ត្រូវ អប់រំកូនៗអោយប្រើប្រាស់ពាក្យសំដីពិរោះ(បាទ!ចាស)
4.អប់រំកូនៗអោយចេះអរគុណចំពោះអ្វីដែលមនុស្សដ៏ទៃធ្វើមកល្អពួកគាត់
5.អប់រំកូនៗអោយចេះអនាម័យខ្លួន(លាងដៃមុនញុំាបាយ)
6.ប្រើប្រាស់ភាសាមួយទៀតដើម្បីអោយកូនចេះស្តាប់និងប្រើប្រាស់(អាយុ១ទៅ៧)
7.កន្លែងដែលអាចវាកូនបាននោះគឺជើងនិងគូត
8.កុំបណ្តោយអោយកូននៅជាមួយអ្នកដ៏ទៃពីព្រោះថាពួកគេអាចធ្វើអោយក្មេងខ្លាច
9.កុំបណ្តោយតាមចិត្តកូនព្រោះថាកូនអាចទំនើង
10.បង្រៀនកូនអោយចេះទទួលកំហុស
11.    ចៀសវាការរួមភេទនៅចំពោះកូនៗពីព្រោះថាក្មេងៗគិតថាជាការធ្វើបាប
របស់ឪពុកនិងអាចមិនចូលចិត្ត។


Tuesday, March 18, 2014

ការថតរឿងអប់រំរបស់សិស្សផ្នែកទំនាក់ទំនងសង្គមនិសារពត័មាន

 កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០១៤កន្លងទៅថ្មីៗនេះនៅសាលាបច្ចេកទេសដុនបូស្កូខែត្តកែបមានថតរឿងអប់រំខ្លីជាលក្ខណ:សិក្សាមួយក្រោមចំណងជើងថា"វាសនារបស់ខ្ញុំ"។ការផលិតខ្សែរភាពយន្ដនេះឡើងក្នុងគោលបំណងសិក្សានិងអប់រំទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអោយចេះគិតវែងឆ្ងាយមុននឹងធ្វើអ្វីមួយ។ក្នុងខ្សែរភាពយន្ដនេះដែរគឺជាការដឹកនាំនិងសំដែងដោយលោកគ្រូនិងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត័មាននៃសាលាបច្ចេកទេសដុនបូស្កូខែត្តកែប។នៅក្នុងផ្នែកទំនាក់ទំនងសង្គមនិងសារពត័មានតែងតែថតរឿងខ្លីៗជាលក្ខណ:អប់រំនិងជាការសិក្សារៀនសូត្រក្នុងផ្នែកAudioផងដែរ។


Thursday, March 13, 2014

ការអនុវត្តន៏ច្បាប់ស្ដីពីការទប់ស្កាត់អំពើរហិង្សារក្នុងគ្រួសារ


ដំណើរការផ្សាយខាងក្រៅស្ថានីយរបស់វិទ្យុFM ជាតិ99.70 MHzខេត្តកំពតបានធ្វើកម្មវិធីសន្ទនាមតិអភិវឌ្ឍន៍ មូលដ្ឋាន ដែលក្រោមប្រធានបទ ស្តីពីការអនុវត្តច្បាប់របស់អាជ្ញាធរ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។កម្មវិធីនេះធ្វើឡើង
នៅថ្ងៃ១៣ ខែមិនា ឆ្នាំ២០១៣នៅវេលា 8:00នាទីព្រឹករហូត
ដល់ម៉ោង10:00 កម្មវិធីនេះផងដែរប្រព្រឹត្តទៅនៅក្នុងវត្តកំពូលមាស ស្ថិតនៅភូមិភ្នំតូច 
ឃុំកណ្ដោល ស្រុកទឹកឈូ​ ខេត្តកំពត។ក្នុងការចូលរួមក្នុងកម្មវិធីមានដូចជា
លោកភាង ភានិតតំណាងអភិបាលស្រុកទឹកឈូ
លោករត្ន ញាតាប្រធានគំរោងCCAPនិងក្រុមការងារ
លោកសេត វណ្ណះអ្នកសម្របសម្រួលរបស់អង្គការលីកាដូរ
លោកឳក សំណាងប្រធានមន្ទីរព័ត៍មានខេត្តកំពត
លោកជ័យ​ ផានិត មេឃុំ
ប្រជាពលរដ្ឋ១០០នាក់
និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប១៨នាក់
សិស្សអនុវិទ្យាល័យមានរិទ្ធ៣០នាក់
 ក៏មានការចោទសួរជាសំនួរទៅកាន់លោក



វាយក្មិននៅក្នុងកម្មវិធី អំពីបញ្ហាដែលទាក់ទង

ទៅនឹងបញ្ហាអំពើហិង្សានៅក្នុងគ្រួសារ ដែលកើតឡើងនៅក្នុងភូមិនេះ ដើម្បីដោះស្រាយក៏ដូចជា
ចាត់វិធានការការពារអំពើហិង្សានៅក្នុងគ្រួសារផងដែរ។
នេះបើតាមអ្នកស្រីមាស​​ គីមអីជាប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីបានអោយដឹងថាគាត់មានអារម្មណ៍​សប្បាយរីករាយព្រោះបានខាងវិទ្យុចុះមកធ្វើកម្មវិធីនេះឡើងគឺបានទទួលបានចំណេះដឹងថ្មីៗ។លោកគួ គឺមហួរដែលសមាជិកភូមិភ្នំតូចបានអោយដឹងដែរថាគាត់មានអារម្មណ៍មានសប្បាយ​ក្នុងចិត្តព្រោះមានខាងវិទ្យុចុះមកចែករំលែកពត័មាននិងផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នៅចុងបញ្ចប់នៃកម្មវិធីក៏មានការចាប់ឆ្នោតយករង្វាន់អាវយឺតពីស្ថានីយ៍វិទ្យ99.70 MHzដើម្បីទុកជា
អនុស្សវរីយ៍ផងដែរ។
      

Monday, March 10, 2014

ដុនបូស្កូកែបបានទទួលជំនួយតុទូមួយកុងទឺនឺពីប្រទេសសហរដ្ឋអាមេរិច


កាលពីព្រឹកថ្ងៃសុុក្រទី៧  ខែមីនា ឆ្នាំ ២០១៤ មានកុងទឺនឺមួយ បានមកឈប់់នៅមុខសាលាបច្ចេកទេសដុនបូស្គូខេត្តកែប  វេលាប្រហែលម៉ោង ៧៖  ២៥នាទីព្រឹក  ។
បើតាមប្រភពព៌ត័មានបានប្រាប់ឲ្យដឹងថា  កុងទឺនឺបានដឹងឧបករណ៍សម្ភារះមកពីកំពង់ផែរ
ព្រះសីហនុ  ដែលបានមកពីប្រទេសសហរដ្ខអាមេរិច នៃទីក្រុងញ៉ូយ៉ក នៃអង្គការ SALESIAN MISSIONS ដែលផ្តល់ឲ្យកម្ពុជា តាមរយះមូលនិធិ   DONBOSCO FOUNDATION OF CAMBODIA ។សម្រាប់អោយដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជួយដល់សិស្សដែល
កំពុងសិក្សានឹងខ្វះខាត សំភារះ  ។
សំភារះនោះរូមមាន  ៖
  • តុ
  • ទូទឹកកករ
  • កៅអី
  • ក្តាខៀន
  • តុមានថត
  • តុសម្រាប់រុញម្ហូប
  • កៅអីធ្វើពីអ៊ីនុក
ហើយសម្រាប់ការឧបត្ថម្ភសាលាក៏សូមថ្លែងអំគុណជាខ្លាំងដល់ម្ចាស់ជំនូញ សម្រាប់ការផ្តល់
អោយសំភារះទាំងអស់នេះ  ដោយលោកគ្រូ ពៅ តុលា បានសូមអគុណដល់ប្រទេសសហរដ្ខ
អាមេរិច  ក៏ដូចជាប្រទេសនានា ដែលបានជួួយដល់ សាលាដុនបូស្កូកម្ពុជា។

Saturday, March 1, 2014

ការធ្វើកសិសកម្មនៅសាលាបច្ចេកទេសដុនបូស្កូកែប

សាលាបច្ចេកទេលដុនបូស្កូខេត្ដកែបគឺជាសាលាបច្ចេកទេសមួយដែលជួយដល់យុវជនក្រីក្រ។
ហើយក្នុងនោះសាលាក៏បានទទួលសិស្សចូលមកស្នាក់នៅក្នុងសាលាព្រោះដើម្បីជួយសម្រួលដល់ការចំនាយរបស់យុវជន។ ដោយសារតែមានយុវជនច្រើនដែលស្នាក់នៅក្នុងសាលា ដូចនេះសាលា

ត្រូវការចំនាយទៅលើ់ម្ហូបអាហារច្រើន ហើយទទឹមនឹង សាលាមានបើកនៅជំនាញកសិកម្មផងនោះ

សាលាក៏បានទុកនៅទីធ្លាដើម្បីធ្វើកសិកម្ម ដែលការធ្វីនេះបានទទួលផលជាច្រើន ដូចជា បន្លែ ផ្លែឈើ ជាច្រើនប្រភេទ គឺដើម្បីជួួយកាត់ បន្ថយទៅលើការចំនាយនូវការទិញបន្លែ ហើយអាចជួយ
រកចំនូលជួយសាលាបានផងទៀតផង។




លោកអភិបាលអូលីវីយេ ជ្មីតអីស្លែរ អញ្ចើញ សម្ពោធមណ្ឌលយុវជនលោកពុករួរ និង អាងទឹក

កាលពីរសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅនេះ ​ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានសម្ពោធដាក់ឲ្យប្រើប្រាស់
មណ្ឌលយុវជនលោកពុករួរ និង អាងទឹក
​​​​ក្រោមអធិបតិភាពរបស់ 
លោកអភិបាល អូលីវីយែ ជ្មីតអីស្លែរ
ជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ
លោកពុក Jhon visser ប្រធានមូនិធិដុនបូស្កូកម្ពុជា
លោក ពុក លី សំណាង គណៈគ្រប់គ្រងសាលាដុនបូស្កូខេត្តកែប
លោកគ្រូអ្នកគ្រូ និង និសិត្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ។

          តាមរបាយការណ៏បូកសរុបរបស់លោកនាយកបានអោយដឹងថា
អគារលោកពុករួរ ត្រូវបានកសាងឡើងនៅក្នុង​ឆ្នាំ ២០០១ ដោយមានការជួយឧបត្ថមពីអង្គការមួយនៅប្រទេស បែលជីម  
ក្នុងគោលបំណងសំរាប់​អោយយុវជន និង យុវនារីដែលសិក្សានៅសាលាដុនបូស្កូដ៏ទៃទៀតបានមកស្នាក់និងធ្វើ​សិក្ខាសិលា។ ក្នុងឆ្នាំ២០១១ មូលនិធិដុនបូស្កូកម្ពុជាបានសំរេចចិត្តយកទីតាំងនេះដើម្បីជួយសំរួលដល់​យុវជនក្រីក្រ     ដែលមកពីខេត្ត កែប កំពត និង តាកែវ អោយសិក្សារដោយមិនត្រូវការធ្វើដំណើរទៅខេត្ត​ឆ្ងាយ។
រហូតដល់ដើមឆ្នាំ ២០១៣ អង្គការ Europhean Patent Officeបានឧបត្ថម្ភនៅទឹកប្រាក់មួយចំនួនដើម្បីជួលជុលជាន់ទាល់ដី ហើយការខាន់បន្ទប់ក៏ដូចជាជួសជុលអគារជាន់ទី១ គឺមានការឧបត្ថម្ភយ៉ាងពេញទំហឹងពី អង្គការWD និង Roter Dam
លោកនាយកបានបន្ថែមទៀតថាចំនែកឯអាងទឹកវិញ
ដំបូងគឺគិតត្រឹមតែជាអាងទឹក​សំរាប់ផ្គតផ្គង់ទឹកដល់អាគារដ៏ទៃតែប៉ុណ្ណោះ​ ដោយសារតែខេត្តកែបមិនទាន់មានប្រព័ន្ធទឹក​ស្អាតគ្រប់​គ្រាន់ ប៉ុន្តែដោយមើលឃើញថាសាលានៅខ្វះបន្ទប់សំរាប់អ្នកគ្រូស្នាក់នៅ​​  គណៈគ្រប់គ្រង់សាលាក៏បានសំរេចចិត្តកែសំរួលអាងទឹកនោះទៅជាផ្ទះ
ដែលមាន៤ជាន់​ក្នុងនោះជាន់ផ្ទាល់ដី ជាន់ទី១ និង ជាន់ទី២ ជាបន្ទប់សំរាប់អ្នកគ្រូស្នាក់ ជាន់ទី៣ ជាកន្លែងទំនេរសំរាប់ប្រជុំ ឫ លំហែរកាយ
និងជាន់ទី៤ ជាកន្លែងសំរាប់ដាក់សីទែនទឹក​ដែលផ្ទុកចំនុះទឹកបាន ៨០០០០ លីត្រ ហើយក៏មានអាងទឹកក្រោមដីដែលអាចស្ទុកទឹកបាន​រហូតដល់ ៥០០០០ លីត្រផងដែរ។ ផ្ទះអាងទឹកនេះត្រូវបានជួយឧបត្ថម្ភ ដោយការិយាល័យកណ្ដាលរបស់អង្គការ
ដុន បូស្កូ អន្តរជាតិ​នៅប្រទេសអាលឺម៉ង់ នៃទីក្រុង បុន
និង ក៏មានការចូលរួមឧបត្ថម្ភពីអង្គការ Roter Dam ដែលចំណាយទឹកប្រាក់អស់ប្រមាណ​ជិត៥មឺនដុល្លារអាមេរិច។
          ស្រប់ពេលជាមួយគ្នានោះដែរ លោកពុក ចន វីសឺ (Jhon Visser) បាន​កោតសរសើរដល់គណៈគ្រប់គ្រង់សាលាដុនបូស្កូខេត្តកែប​
ដែលបានរៀបចំសាងសង់អាគារ​យ៉ាងច្រើនសំរាប់សិក្សា និង ស្នាក់នៅ ហើយគាត់ក៏បានអរគុណដល់ម្ចាស់ជំនួយដែលបាន​ឧបត្ថម្ភដល់សាលា។
          នៅក្នុងឱកាសដ៏ពិសេសនោះ លោក អភិបាល អូលីវីយែរ មានប្រសាសន៍ថា គាត់សប្បាយចិត្តណាស់ដោយសារតែកាលពីមុនទីតាំងនេះជាព្រៃប៉ុន្តែ­ឥឡូវនេះបានប្រែក្លាយ​ទៅជាសាលាដែលមានភាពស្រស់ស្អាត ហើយគាត់មានមតិផ្តាំផ្ញើរដល់និសិត្សគ្រប់រូបអោយ​ខិតខំរៀនសូត្រដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចំរើន។

          ជាចុងក្រោយគណៈអធិបតី អញ្ជើញកាត់ខ្សែបូរដើម្បីសម្ពោធ និង ដាក់អោយប្រើប្រាស់ជា​ផ្លូវការ ហើយគណៈអធិបតី និង ភ្ញៀវកិត្តិយស ក៏បានដើរទស្សនាកន្លែកមួយចំនួននៅក្នុងសាលាផងដែរ។