Tuesday, March 26, 2013

ការថតរូបទុកជាអនុស្សាវរីន៏


នេះជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត័មាដុនបូស្កូខែត្តកែប។នេះជាការថតរូបទុកជាអនុស្សាវរីនៅជំនាន់ទី២នៃសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាន។


Monday, March 18, 2013



សាលាក្ដីខ្មែរក្រហម

សាលាក្ដីខ្មែរក្រហម គឺជាតុលា​ការ​ថ្នាក់ជាតិថ្មីពិសេស​មួយ ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយកិច្ចព្រមព្រៀងគ្នារវាងភាគី រាជ​រដ្ឋា​ភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ។ តុលាការ​នេះ​មាន​ឈ្មោះ​ថា "អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា" ហើយនិងមានគោលដៅ​កាត់ទោសអ្នកដឹកនាំជាន់ខ្ពស់ នៅក្នុងរបប​កម្ពុជា​ប្រជា​ធិបតេយ្យ
ប្រទេសកម្ពុជាបានឆ្លងកាត់នូវរបបខ្មែរក្រហមដែលបានឡើងកាន់អំណាចចាប់ពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ រហូតដល់ថ្ងៃទី ០៦ មេសា ឆ្នាំ ១៩៧៩។ នៅក្នុងរបបខ្មែរក្រហមនេះ ដែលនៅសម័យនោះមានឈ្មោះថា របបកម្ពុជាប្រជាធិបតេយ្យមានប្រជាជនជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីរបបនេះបានដួលរលំផុតទៅ ប្រទេសកម្ពុជាក៏បានជួបប្រទះនូវសង្គ្រាមស៊ីវិលជាបន្តទៅទៀត ហើយសង្រ្គាមស៊ីវិលនេះទៀតសោតត្រូបានបញ្ចប់ទៅនៅឆ្នាំ ១៩៩៨ ប៉ុណ្ណោះ គឺនៅបន្ទាប់ពីរចនាសម្ព័ន្ធនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានកំទេចចោល។នៅឆ្នាំ ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានសំណូមពរអោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។តុលាការមួយក៏បានចាប់បដិសន្ធិឡើង បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់នៅឆ្នាំ ២០០១។ តុលាការនេះមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ វាត្រូវបានបង្កើតឡើង ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យតុលាការនេះដំណើរការកាត់ក្តីរបស់ខ្លួន នៅប្រទេសកម្ពុជា និងប្រើប្រាស់មន្ដ្រី និងចៅក្រមកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ដោយសារកម្ពុជាយល់ឃើញថាខ្លួននៅមានភាពទន់ខ្សោយនៅឡើយខាងផ្នែកតុលាការ និងចរិត លក្ខណៈអន្ដរជាតិនៃឧក្រិដ្ឋកម្ម ហើយដើម្បីធានាឲ្យមានយុត្ដិធម៌ជាលក្ខណៈស្ដង់ដារអន្ដរជាតិ កម្ពុជាក៏បានអញ្ជើញសហគមន៍អន្ដរជាតិឲ្យចូលរួមសហការ ក្នុងការកាត់សេចក្ដីនេះ។ នៅទីបញ្ចប់ នៅខែមិថុនា ឆ្នាំ២០០៣ កិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ត្រូវបានចុះហត្ថលេខា ដោយនៅក្នុងនោះមានការកំណត់ពីកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ នៅក្នុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម និងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភលើច្បាប់មនុស្សធម៌និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិ ដែលប្រទេសកម្ពុជាបានទទួលស្គាល់ និងដែលបានប្រព្រឹត្តទៅ នៅអំឡុងថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ មករា ឆ្នាំ១៩៧៩។ ទោះបីជាតុលាការថ្មីហើយពិសេសនេះត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏ដោយ ក៏តុលាការនេះជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះអោយរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិនោះទេ។ តុលាការនេះនឹងផ្ដល់ជាគំរូមួយសំរាប់ដំណើរការកាត់ក្ដីនៅកម្ពុជា ។ ការិយាល័យរដ្ឋបាលមួយត្រូវបានបើក ដើម្បីពិភាក្សាបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ហើយនិងចាប់ផ្ដើមរៀបចំដំណើរការកាត់ក្ដីជាផ្លូវការ។



[ជនជាប់ចោទ
ឈ្មោះ
ដីកាដំណោះស្រាយ
ឧក្រិដ្ឋកម្ម
ក្រោមច្បាប់កម្ពុជា
អំពើប្រល័យពូជ
សាសន៍
ឧក្រិដ្ឋកម្ម
ប្រឆាំងនឹងមនុស្សជាតិ
ឧក្រិដ្ឋកម្ម
សង្គ្រាម
ការឃុំ
(
អ.​វ.ត.ក.)]
ដំណក់កលជំនុំជ្រមះ
៣១ ០៧ ២០០៧
8
5
៣១ ០៧ ២០០៧
អង្គជំនុំជម្រះតុលាការកំពូល
១៥ ០៩ ២០១០
3
2
12
6
១៩ ០៩ ២០០៧
អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
១៥ ០៩ ២០១០
3
2
12
6
១៩ ១១ ២០០៧
អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
១៥ ០៩ ២០១០
3
2
12
6
១២ ១១ ២០០៧
អាង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
១៥ ០៩ ២០១០
3
1
10
6
១២ ១១ ២០០៧
អង្គជំនុំជម្រះសាលាដំបូង (២៧ ០៦ ២០១១)
Description: http://bits.wikimedia.org/static-1.21wmf11/skins/common/images/magnify-clip.png

Thursday, March 7, 2013

ការបើកសំភោធន៏សាលាបច្ចេកទេសដុនបូស្កូកែប

កាលពីព្រឺកថ្ងៃទី៧ខែមិនាឆ្នាំ២០១៣នៅសាលាដុនបូស្កូខែត្តកែបមានកាបើកសំភោធដាក់អោយប្រើប្ាស់ជាផ្លូវកាណ៍នៃសាលាបច្ចេកទេសដុនបូស្លូខែត្តកែបក្រោមអធិបតីភាពឯកឧត្តមអ៊ឺម​ សទ្ធីរដ្ខមន្ត្រីក្រសូងអប់រំយុវជននឹងកីឡា។មានការចូលរួមពីឯកឧត្តមកែន​ សត្ថាអភិបាលខែត្តកែប អភិបាលរងខែត្តកំពត លោកឪពុកចន​​ លោកឪពុកប្រចាំភូមិភាគភ្នំពេញ លោកឪពុកសំណាងអធិកាសាលាដុនបូស្កូកែប​ លោកគ្រូអ្នកគ្រូសិស្សានុសិស្សជុំវិញខែត្តកែប។ការបើកសាលានេះឡើងដើម្បីអោយមានភាពងាយស្រួលក្នុងកាសិក្សារបស់សិស្សានុសិស្សក្នុងខែត្តកែបក៏ដូចជាសិស្សជុំវិញខែត្តកែបផងដែរ។សាលាដុនបូស្កូមានបង្រៀនដូចជាផ្នែកទំនាក់ទំនងសង្គមនឹងសារព័មាន សណ្ថាគារ អគ្គិសនី ឆ្នាំក្រោយមានបើកផ្នែកលេខាធិការមួយទៀត។ហើយការប្រលងធ្វើនៅសាលានេះតែម្ដង។