Tuesday, February 18, 2014

ការកសាងក្លោងទ្វារថ្មីនៃសាលាបច្ចេកទេសដុនបូស្កូខែត្ត

 ថ្មីៗនេះនៅសាលាបច្ចេកទេសដុនបូស្កូខែត្តកែបមានការកសាងក្លោងទ្វារថ្មីមួយ។ការកសាងនេះដែរក្រោមការជួយឧបត្ថម្ភពីអ្នកជំនួយនៅប្រទេសហូឡង់។នេះបើតាមប្រសាសន៏លោកទាវ ហេងឡាយដែលជានាយកសាលាបច្ចេកទេសដុនបូស្កូខែត្តកែបបានអោយដឹងថា មូលហេតុដែលនាំអោយគណ:គ្រប់គ្រងសាលាបាសំរេចកសាងក្លោងទ្វារនេះជាថ្មីដោយសារតែការសាងសង់ផ្លូវនៅខាងមុខសាលាមានដីខ្ពស់ជាងដីសាលាម្យ៉ាងមកពីក្លោងទ្វារនេះចាស់ដោយសាកសាងជាយូរឆ្នាំមកហើយលោកឪពុកលី សំណាងដែលជាអធិកាសាលាបច្ចេកទេសដុនបូស្កូខែត្តកែបក៏បានអោយដឹងដែរថាក្លោងទ្វានេះត្រូវលោកដាក់សំណើរសុំទៅម្ចាស់ជំនួយនៅប្រទេសហូឡង់តាំងពីខែតុលាឆ្នាំ២០១៣មកម្លេះទើបតែពេលនេះម្ចាស់ជំនួយយល់ព្រមឧបត្ថម្ភមកសាលា។លោកឪពុកមានការសប្បាយរីករាយខ្លាំងណាស់នៅពេលមានការជួយពីប្រទេសហូឡង់នេះព្រោះបានជួយយុវជនយុវនារីនៅក្នុងខែត្តកែបក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ។

Monday, February 17, 2014

ទសន្សន:វិទូផ្លាតូ

ផ្លាតូកើតក្នុងឆ្នាំ ៤២៧មុន គ.សគឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត​ ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕
លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​
អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និងស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕

Monday, November 25, 2013

កម្មធីសន្ទាមតិដើម្បីអភិវឌ្ឍន៏មូលដ្ឋាន

នៅព្រឹកថ្ងៃទី២៦ខែវិច្ថិការថ្នាំ២០១៣នៅឃុំស្វាយទងខាងជើងមានប្រារព្ធកម្មវិធីសន្ទាមតិដើម្បីអភិវឌ្ឍន៏មូលដ្ឋានដែលរៀបចំកម្មវិធីដោយស្ថានីវិទ្យុ៩មករា៩៩.៧០MHzខេត្តកំពតក្រោមជំនួយឧបត្ថមពីប្រទេសអូស្រ្ដាលី។ក្រោមប្រធានបទពីរ ការក័សាងផ្លូវកាត់ឃុំស្វាយទងខាងជើងនិងឃុំស្វាយទងចាត្បូង​ សារោះសំខាន់នៃកម្មវិធីសន្ទាមតិ។ក្នុងពិធីនេះផងដែរក័មានការអញ្ជើញចូលរួមពីលោកឪប សំណាង ប្រធានមន្ទីព៏តមានខេត្តកំពត លោក អ៊ុំ ស៊ីណាត អភិបាលស្រុកកំពង់ត្រាច លោក សេត វណ្ណ:​ តំណាងអង្គការលីកាដូ លោកមេឃុំស្វាយទងខាងត្បូង​ លោ មេឃុំស្វាយទងខាងជើង លោកមេភូមិឃើទាល មន្រ្ដី​ប៉ូលីស ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនាក់ផងដែរ។ហើយក្នុងកម្មវិធីនេះផងដែរក័អាចអោយប្រជាពលរដ្ឋលើកជាសំនួរសួទៅកាន់វាគ្មិនកិតិយសដើម្បីបកស្រាយពីបញ្ហានានាដែលទាក់ទងទៅនឹងកាកសាងផ្លូវកាត់ឃុំស្វាយទងខាងជើងនិងឃុំស្វាយទងខាងត្បូង។ហើយពិធីនជបានបញ្ចប់នៅម៉ោង១១:៣០នាទីថ្ងៃត្រង់ក្នុងសភាពផុលផុស។


Tuesday, November 5, 2013

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព៏តមានខេត្តកែបនិងព្រះសីហនុនៅវិទ្យុ៩៩.៧០ខេត្តកំពត



កាលពីថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០១៣ កន្លងថ្មីៗនេះ
សិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្ត
កែបបានមានដំណើរទស្សនកិច្ចមួយដែលមានការ
ដឹកនាំដោយលោកគ្រូប្រាក់សាខនដែលជាអនុ
ប្រធានផ្នែកទំនាក់ទំនងសង្គមនិងសារពត៏មាន
រួមនឹងអ្នកស្ម័គ្រចិត្តមួយចំនួនទៀតដូចជាម៉ៃខឹរ 
លោកតាអ្វោកហ្កែង ដែលជាអ្នកស្ម័គ្របង្រៀនផ្នែកវិទ្យុព្រមទាំង
សិស្សានុសិស្សចំនួន៣៤នាក់ក្នុងនោះមានស្រីចំនួន៩នាក់។ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមចេញទៅដល់គោលដៅនៅម៉ោង៩ព្រឹក។ក្រោមទិដ្ឋភាពដ៏គួរអោយមានតំលៃនេះសិស្សានុសិស្សដុនបូស្កូបានប្រឹងប្រែងសិក្សានិងស្វែងយល់ពីវិទ្យុដោយ

រួមជានិងការសួរខ្លះដែលមានពូកគាត់បានត្រៀមទំាង។

Monday, November 4, 2013

ការប្រគួតកីឡាបាល់ទាត់នៅសាលាដុនបូស្កូខេត្តកែប

មានការប្រគួតកីឡារមួយនៅសាលាដុនបូស្កូ  ខេត្តកែប កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលា​ឆ្នាំ២០១៣  នៅវេលាម៉ោងប្រមាណ ៤៖៤៥នាទីរសៀល   ខណះពេលដែល មាន ការឆ្លងផ្ទះយុវជនលោកពុករួ និង ​អាងទឹក  ដោយមានការប្រគួត  រវាងសិស្សច្បងឆ្នាំទី២​ជំនាន់ទី២និងសិស្សប្អួនឆ្នាំទី១
ជំនាន់ទី៣នៃសាលាដុនបូស្កូខេត្តកែប   ក្នុងនោះលទ្ធផលសិស្សច្បងក៏បានឈ្នះ​០១    ទល់នឹង ០ នៅជិតចប់តង់ចុងម៉ោង​ ប្រហែលជា​  ៥៖៣០នាទី  ដោយស៊ុត
បញ្ជូល​ទី ដោយកីឡារករ  មូល ចំរើន  ផ្នែកអាយធី (TI) ដែលកីឡារករស៊ីន សុភា  បោះបាល់អោយ  ។​ គួរគាត់សម្គាល់ថានេះគ្រាន់តែជាការប្រគួតមិត្តភាពប៉ុណ្ណោះ រវាងសិស្សច្បង និងសិស្សប្អូន  ។  ជាចុងក្រោយសូមយើងចូលរួមទាំងអស់គ្នាលេង
កីឡារ ដើម្បីសុខភាព  និងជៀងវាងនូវការសែបគ្រឿងញៀនទាំងអស់គ្នា។ 

ការថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្ត


ក្នុងសាលាបច្ចេកទេសដុនបូស្កូ  ជាធមម្មតាតែងតែមានអ្នកស្មាក់ចិត្តចូលរួមក្នុងការចែករំលែកពី
ទីបទពិសោធន៏  ក្នុងការអប់រំដល់សិស្សានុសិស្ស ដែលមានទាំងភ្ញៀវជាតិ និងអន្តជាតិមកចែក
រំលែក  ពិសេសនោះគឺមានភ្ញៀវបរទេសច្រើន​ ក្នុងការរៀនភាសាអង់គ្លេស  ។
ប៉ុន្តែសម្រាប់ខែនេះផងដែរក៏មានគ្រូ ជាជនជាតិខ្មែរពីរនាក់ផងដែរ  មកចែករំលែកបទពិសោធន៏
ក្នុងការសិក្សា  ដែលពួកគាត់មកពីសាលា​​ សកលវិទ្យាលយ័សត្តប៉ូល ប្រចាំខេត្តតាកែវ  ។
គាត់បានមកបង្រៀនភាសាអង់គ្លេសសម្រាប់សិស្សសាលាបច្ចេកដុនបូស្កូរ  ក្នុងនោះគាត់ម្នាក់
ឈ្មោះ គ្រូ  តុលា  ដែលបានបង្រៀនសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព៌តមាន ទាំងពីរឆ្នាំ គឺឆ្នាំ
ទី១  និងឆ្នាំទី២   និង​ លោកគ្រូម្នាក់ទៀតឈ្មោះ សុ យ៉ា  បង្រៀនសិស្សផ្នែកព៌តមានវិទ្យា ។
នេះជាលើកដំបួងសម្រាប់អ្នកស្មាក់ចិត្តរបស់ជនជាតិខ្មែរដែលបានមកចែកនៅបទពិសោធន៏
នៅសាលាដុនបូស្កូខេត្តកែបរបស់យើង ។
ជាចុងក្រោយក៏មានការថ្លែងអំណរគុណចំពោះសិស្សជួន  និងមានការសរសេរលិខិតថ្លែង
អំណរគុណដល់លោកគ្រូ ដែលបានមកបង្ហាត់បង្រៀនដល់កូនសិស្សនៃសាលាដុនបូស្កូ
ខេត្តកែបនេះ យ៉ាងជ្រៀវជ្រៅបំផុត   ។

ការសំភោធន៏ដាក់អោយប្រើប្រាស់ផ្ទះស្នាក់យុវជនលោកឪពុករួនិងអាងទឹក។

កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលាឆ្នាំ២០១៣កន្លងទៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានប្រារព្ធពិធីសំភោធន៏ឆ្លងសាតែនទឹក មួយកន្លែងនៅក្នុងសាលាដុនបូស្កូ ដែលមាន
ទីតាំងនៅនឹងជិតផ្ទះបន្ទាយស្រី   ។​ ដោយមានការខ្វះខាតរបស់សាលា ខាងផ្នែកអនាមយ័
ទឹកបរិសុទ្ធ។គួរគាត់សម្គាល់ផងដែរថាកម្មវិធីនេះធ្វើនៅវេលាម៉ោង២​០០នាទីរសៀល
ក្នុងនោះក៏មានការចូលរួមពីលោកអភិបាល ជ្មីតអីស៊្លែ  អូលីវីយេភូមិភាគភ្នំពេញ ធ្វើជាអធិបតីក្នុងពិធីនេះ​។គាត់បាននិយាយ សូមអោយយើងទាំងអស់គ្នាខិតខំរៀនសូត្រ  សំឡឹងមើលអោយបានឆ្ងាយ ព្រោះដែលគាត់បានជួយឧបថម្ភត្ថសាលានេះព្រោះគាត់បាន អង្គុយមើលទឹកសមុទ្រ បាន
ធ្វើអោយគាត់សម្រាចបំណងរបស់គាត់ និងជ្រើសរើសទីតាំងទីនេះធ្វើជាសាលា  ។
លោកពុក  លី សំណាង អធិការសាលា ក៏បាននិយាយថាដោយសានេះទើបនឹងសាងសង់
វាបានធ្វើអោយមានការខ្វះខាតទឹកទើបសាលាសាងសង់សាតែនទឹកនេះឡើងដើម្បីផ្គត់ផ្គង
ទឹកក្នុងសាលា​​។
ព្រមទាំងអ្នកស្មាក់ចិត្ត លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូកែប  
 ហើយមានការប្រោសព្រំពីលោក ជ្មីតអីស៊្លែ អូលីវីយេ​​ និងកាត់ខ្សែរបូរ ជាអធិបតី   
ជាកិច្ចបញ្ចប់ពិធី នៅក្បែរផ្ទះបន្ទាយស្រី។