Tuesday, August 13, 2013

ការប្រលងជ្រើសរើសសិស្សថ្មីនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

កាលពីថ្ងៃទី១២ខែសីហានៅសាលាបច្ចេកទេសដុនបូស្កូខែត្តកែបមានការប្រឡងជ្រើសរើសិស្សថ្មីអោយ ចូលរៀនដែលប្រព្រឹត្តទៅមានរយះពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែសីហា។ ហើយការប្រលងគឺប្រឡងសរសេរវិញ្ញាសារនិងការសំភាសន៏។នៅថ្ងៃទី១២មានសិស្សប្រមាណ ជា១០០នាក់មកដាក់ពាក្យប្រឡង។ហើយសិស្សមកពីគ្រប់ខែត្តក្រុងនៃប្រទេសកម្ពុជា។ ចំនែកនៅថ្ងៃទី១៣មានសិស្សប្រមាណជា១០០នាក់ទៀតមកដាក់ពាក្យប្រឡង។ ហើយសាលាសង្ឃឹមថានៅថ្ងៃបន្ទាបនឹងមានសិស្សច្រើនមកដាក់ពាក្យទៀត។ ...

Thursday, August 8, 2013

សិក្ខាសិលានៅសាលាដុនបូស្កូខែត្តកែបស្ដីពីការបង្កើតវេបផ្សាយ

កាលពីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៣នៅសាលាដុនបូស្កូខែត្តកែបមានសិក្ខាសិលាមួយស្ដីពីការបង្កើតវេបផ្សាយ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៧:៣០ដល់ម៉ោង១១:៣០។ ដែលមានការអញ្ជើញចូលរួមពីលោកឪពុកលីសំណាងដែលជាអធិកាសាលាដុនបូស្កូខែត្តកែបនិងជាវាគ្មិន កិត្តិយសផងដែរ។ នៅក្នុងពិធីនោះផងដែរក៏មានការចូលរួមពីសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាននៃសាលា បច្ចេទេសដុនបូស្កូខែត្តកែបនិងសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាននៃសាលាបច្ចេទេសដុនបូស្កូ ខែត្តព្រះសីហានុផងដែរ។ ហើយសិស្សានុសិស្សនៃសាលាទាំងពីរបានចូលរួមជាមួយគ្នាដូចជាបងប្អូននិងគ្នានៃសាលាដុនបូស្កូទាំងមូល។ ឆ្លៀតក្នុងពេលនោះផងដែរលោកឪពុកលីសំណាងបានបង្ហាយពីរបៀបបង្កើតវេបផ្សាយដល់សិស្សានុសិស្សនៃសាលា ...